ដំបូងគេបង្អស់នៅកម្ពុជា ខ្មែរ ប៊ែវើរីជីស ទទួលបានពានរង្វាន់ពិភពលោកនេះ

ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ និងភេសជ្ជៈដំបូងគេនៅកម្ពុជា ដែលទទួលបានពានរង្វាន់គ្រប់គ្រងប្រតិបត្តិការអាជីវកម្មល្អលំដាប់ពិភពលោក (World Class Operation Management) ពីស្ថាប័នដ៏ល្បីនៅសហគមន៍អឺរ៉ុប EFESO Consulting។

លោកឧកញ៉ា លាង ពៅ (ភីធើរ) អគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស មានប្រសាសន៍ថា៖ «ការទទួលបានពានរង្វាន់ពិភពលោកនេះ ឆ្លុះបញ្ចាំងឲ្យឃើញពីការប្តេជ្ញាចិត្តរបស់ក្រុមការងារ និងថ្នាក់ដឹកនាំទាំងអស់របស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងការសហការគ្នាឆ្ពោះទៅសម្រេចការធ្វើអាជីវកម្មប្រកបដោយនិរន្តរភាព»។

EFESO Consulting ប្រគល់ពានរង្វាន់ដល់ ខ្មែរ ប៊ែវើរីជីស ដោយផ្តោតលើសសរស្ដម្ភ៨ធំៗរួមមាន៖ សុខភាព សុវត្ថិភាព និងបរិស្ថាន, កំណែប្រែឲ្យកាន់តែប្រសើរ, ការគ្រប់គ្រងស្វ័យប្រវត្តិ, ផែនការតម្ហែទាំ, ផែនការគ្រប់គ្រងគុណភាព, ការអភិវឌ្ឍបុគ្គលិក, ការកែលម្អឃ្លាំង និងផែនការបំពេញតម្រូវការ។ គោលការណ៍ចម្បងៗទាំងនេះមិនត្រឹមតែផ្តោតលើការផលិតផលិតផលមានគុណភាពខ្ពស់ប៉ុណ្ណោះ ប៉ុន្តែជួយសំន្សំសំចៃធនធានធម្មជាតិ បណ្តុះធនធានមនុស្ស និងនាំយកមកនូវបច្ចេកវិទ្យាថ្មីៗ ដើម្បីចូលរួមលើកកម្ពស់បុគ្គលិក ក្រុមហ៊ុន និងសង្គមឲ្យកាន់តែប្រសើរ ។

ថ្មីៗ

Booking